ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥

នៅរសៀលថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នៅទីក្រុងគីហ្គាលី ប្រទេសររ៉ាន់ដា។

 ក្នុងឱកាសទទួលតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីលើកទី៤៧ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋរវ៉ាន់ដា ដែលជាម្ចាស់ផ្ទះ សាធារណរដ្ឋបារាំងក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៦ និងលោកជំទាវអគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី ក្នុងការបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ និងប្រកបដោយប្រសិទ្ធភាព។  ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសអំពីអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៧ និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរៀបចំកិច្ចប្រជុំទាំងពីរនេះ នៅកម្ពុជា ឲ្យទទទួលបានជោគជ័យ។

Post Image
Post Image
Post Image
Post Image
Post Image
Post Image
Post Image
Post Image
Post Image
Post Image
Post Image
ឯកសារភ្ជាប់
image-1766460791172-0.png PNG document
ទាញយក
image-1766460791172-1.png PNG document
ទាញយក
image-1766460791172-2.png PNG document
ទាញយក
image-1766460791172-3.png PNG document
ទាញយក
image-1766460791172-4.png PNG document
ទាញយក
image-1766460791172-5.png PNG document
ទាញយក
image-1766460791172-6.png PNG document
ទាញយក
image-1766460791172-7.png PNG document
ទាញយក
image-1766460791172-8.png PNG document
ទាញយក
image-1766460791172-9.png PNG document
ទាញយក
image-1766460791172-10.png PNG document
ទាញយក