ព័ត៌មានទូទៅ
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)
១. ព័ត៌មានជាមូលដ្ឋានអំពីអង្គការ OIF
- កាលបរិច្ឆេទបង្កើត ៖ ២០ ខែមីនា ឆ្នាំ១៩៧០ ។
- បិតាស្ថាបនិក ៖ Léopold Sédar Senghor (អតីតប្រធានាធិបតីសេនេហ្កាល) Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី) Hamani Diori (អតីតប្រធានាធិបតីនីហ្សេ) និងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
- ទីស្នាក់ការ ៖ ទីក្រុងប៉ារីស ប្រទេសបារាំង ។
- សមាជិក ៖ មាន ៩៣រដ្ឋ និងរដ្ឋាភិបាល (៥៦ពេញសិទ្ធិ ៥សមាជិកមិនពេញសិទ្ធិ និង ៣២សង្កេតការណ៍) ។
-
គោលដៅ ៖ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមានបេសកកម្មធ្វើឱ្យសម្រេចនូវសាមគ្គីភាពរវាងរដ្ឋ និងរដ្ឋាភិបាលជាសមាជិក ព្រមទាំងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំរិតជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសជាសមាជិក។ អង្គការ OIF គាំទ្រដល់រដ្ឋជាសមាជិកក្នុងការបង្កើត ឬពង្រឹងគោលនយោបាយរបស់រដ្ឋសមាជិក ដឹកនាំសកម្មភាពនយោបាយអន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី លើបេសកកម្មចំបងចំនួនបួន តាមការកំណត់របស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ៖
- លើកកម្ពស់ភាសាបារាំង វប្បធ៌ម និងភាសាផ្សេងៗ
- លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
- គាំទ្រការអប់រំ ការបណ្តុះបណ្តាល ឧត្តមសិក្សា និងការស្រាវជ្រាវ
- អភិវឌ្ឍកិច្ចសហប្រតិបត្តិការ ដោយបំរើឱ្យការអភិវឌ្ឍប្រកបដោយចីរភាព
- អ្នកប្រើប្រាស់ភាសាបារាំង (២០២២) ៖ មានចំនួនប្រមាណ ៣២១ លាននាក់ អាចត្រូវគេកំណត់ថាជាអ្នកចេះនិយាយភាសាបារាំងពិតប្រាកដ។ អ្នកប្រើប្រាស់ភាសាបារាំងនៅអាស៊ីអាគ្នេយ៍ ៖ នៅកម្ពុជាមានចំនួន ៤៦៣ ០០០នាក់ គឺស្មើនឹង ៣% នៃប្រជាជនរបស់ខ្លួន, ឡាវមានចំនួន ២០៤ ០០០នាក់ គឺស្មើនឹង ៣% នៃប្រជាជនរបស់ខ្លួន, វៀតណាមមានចំនួន ៦៩៣ ០០០នាក់ គឺស្មើនឹង ១% ។
២. នៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី
- អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាអ្នកទទួលខុសត្រូវដ៏ខ្ពស់បំផុតរបស់អង្គការនេះ។ លោកជំទាវ Louise MUSHIKIWABO ត្រូវបានចាត់តាំងឱ្យបំពេញមុខដំណែងនេះ ដោយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ ២០១៨ នាទីក្រុងយ៉េរ៉េវ៉ាន់ ប្រទេសអាមេនី និងបានបំពេញមុខដំណែងនេះ ចាប់តាំងពីខែ មករា ឆ្នាំ២០១៩។
- អភិបាលនៃអង្គការ OIF ត្រូវបានតែងតាំងដោយអគ្គលេខាធិការ។ អភិបាលទទួលបន្ទុកអនុវត្ត និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការរបស់អង្គការ OIF ។ លោកស្រី Caroline St-Hilaire បំពេញមុខដំណែងនេះ ចាប់តាំងពីខែមីនា ឆ្នាំ២០២៣។
- អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវដាក់ឱ្យស្ថិតនៅក្រោមការដឹកនាំរបស់ស្ថាប័ននយោបាយចំនួន ៣ គឺៈ កិច្ចប្រជុំកំពូល (Sommet), សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF) និងកិច្ចប្រជុំក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) ។
-
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មាន៖
-
តំណាងអចិន្ត្រៃយ៍ចំនួន ៤ គឺ
- នៅអាប់ឌីអាបេបា (Addis-Abeba) ប្រចាំសហភាពអាហ្វ្រិក និងប្រចាំគណៈកម្មការសេដ្ឋកិច្ចអាហ្រ្វិកនៃអង្គការសហប្រជាជាតិ
- នៅទីក្រុងប្រ៊ុចសែល (Bruxelles) ប្រចាំសហភាពអឺរ៉ុប
- នៅទីក្រុងញូវយ៉ក (New York) និង នៅទីក្រុងហ្សឺណែវ (Genève) ប្រចាំអង្គការសហប្រជាជាតិ
-
ការិយាល័យតំបន់ចំនួន ៨ គឺ
- នៅទីក្រុងឡូមេ (ប្រទេសតូហ្គោ) សំរាប់អាហ្វ្រិកខាងលិច
- នៅទីក្រុងលីប្រឺវីល (ប្រទេសហ្កាបុង) សំរាប់អាហ្វ្រិកកណ្តាល
- នៅទីក្រុងហាណូយ (ប្រទេសវៀតណាម) សំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក
- នៅទីក្រុងព័រអូប្រាំងស៍ (ប្រទេសហៃទី) សំរាប់តំបន់ការារិប និងអាមេរិកឡាទីន
- នៅទីក្រុងប៊ុយការេស្ត (ប្រទេសរ៉ូមានី) សំរាប់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត
- នៅទីក្រុងអង់តាណាណារីវ៉ូ (ប្រទេសម៉ាដាហ្កាស្កា) សំរាប់មហាសមុទ្រឥណ្ឌា
- នៅទីក្រុងទុយនីស (ប្រទេសទុយនីស៊ី) សំរាប់អាហ្វ្រិកខាងជើង
- នៅទីក្រុងបេរូត (ប្រទេសលីបង់) សំរាប់មហាមជ្ឈិមបូព៌ា
-
តំណាងអចិន្ត្រៃយ៍ចំនួន ៤ គឺ
៣. ស្ថាប័នអមអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី
- អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីធ្វើសកម្មភាពដោយពួតដៃគ្នាជាមួយសភានិយាយភាសាបារាំង (APF) ជាមួយប្រតិបត្តិករឯកទេសចំនួន ៤ នៃកិច្ចប្រជុំកំពូល ដូចជា ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) ទូរទស្សន៍ TV5 Monde សមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងនិយាយភាសាបារាំង (AIMF) និងសាកលវិទ្យាល័យសង់ហ្គ័រដាឡិចហ្សង់ឌ្រី (Université Senghor d’Alexandrie)។ អង្គការ OIF ធ្វើសកម្មភាពដោយពួតដៃគ្នាផងដែរជាមួយសន្និសីទថ្នាក់រដ្ឋមន្ត្រីជាអចិន្ត្រៃយ៍ពីរ គឺ សន្និសីទរដ្ឋមន្ត្រីអប់រំជាតិ (Confémen) និងសន្និសីទរដ្ឋមន្ត្រីយុវជន និងកីឡា (Conféjes) ។
៤. ព្រះរាជាណាចក្រកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី
- នៅខែវិច្ឆិកា ឆ្នាំ១៩៩១ ៖ ក្លាយជាសមាជិកសង្កេតការណ៍ នាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៤ នៅឆាយយូ (ទីក្រុងប៉ារីស) ប្រទេសបារាំង
- នៅខែតុលា ឆ្នាំ១៩៩៣ ៖ ក្លាយជាសមាជិកពេញសិទ្ធិ នាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅទីក្រុងក្រង់បេ ប្រទេសម៉ូរីស
៥. កិច្ចប្រជុំហ្វ្រង់កូហ្វូនីនាពេលខាងមុខ
- សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី ៤៦ (CMF) នឹងប្រព្រឹត្តទៅនៅ ឆ្នាំ ២០២៥ នៅទីក្រុងគីហ្គាលី (Kigali) ប្រទេសរវ៉ាន់ដា
- កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៦ នៅប្រទេសកម្ពុជា
- សំរាប់ព័ត៌មានបនែ្ថម សូមមើលគេហទំព័រៈ francophonie.org