កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខ ដែលជាការរៀបចំឡើងយ៉ាងកម្រលើកទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ព្រឹត្តិការណ៍លំដាប់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង។
ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦
ភ្នំពេញ, កម្ពុជា — កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
(Francophonie) លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦
ខែវិច្ឆិកា ខាងមុខ ដែលជាការរៀបចំឡើងយ៉ាងកម្រលើកទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
សម្រាប់ព្រឹត្តិការណ៍លំដាប់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅទន្ទឹមគ្នាជាមួយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីបារាំង
ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដែលធ្លាប់បានបញ្ជាក់ពីគម្រោងធ្វើដំណើរនេះ
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលកន្លងមក។
នេះគឺជាលើកទីមួយហើយដែលប្រមុខរដ្ឋបារាំងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា
ចាប់តាំងពីឆ្នាំ១៩៩៣មក។
បើតាម ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង លោក អូលីវីយេ
រីហ្សារ (Olivier Richard) កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ
និងទស្សនកិច្ចរបស់ប្រធានាធិបតីនេះ
បង្ហាញពីការឈានចូលដល់ដំណាក់កាលថ្មីមួយនៃទំនាក់ទំនងទ្វេភាគីបារាំង និងកម្ពុជា ខណៈប្រទេសទាំងពីរមានផែនការក្នុងការពង្រឹងភាពជាដៃគូដែលមានរយៈពេល
៣០ឆ្នាំឱ្យកាន់តែស៊ីជម្រៅថែមទៀត
តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យដែលតម្រង់ទិសដៅទៅរកអនាគតដូចជា
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាជីវសាស្ត្រ
និងវិស័យអវកាស។
ប្រភព៖ សារព័ត៌មានខ្មែរថែម (https://www.khmertimeskh.com/501912395/francophonie-summit-macron-visit-to-elevate-cambodia-france-ties/)