ពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥


កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ  ដោយមានការអញ្ជើញចូលរួមពីឥស្សរជនមកពីក្រសួង/ស្ថាប័នសាធារណៈនៃរាជរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិ តំណាងអង្គទូតបរទេស  តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក  ព្រមទាំងតំណាងមកពីវិស័យសាធារណៈ និងឯកជន ប្រមាណ១២០នាក់។ ការប្រារព្ធពិធីនេះក៏ជាការរំលឹកខួបនៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុង Niamey ប្រទេសនីហ្សេ ផងដែរ។

Post Image
Post Image
Post Image
Post Image
Post Image
Post Image